ព័ត៌មានជាតិ

ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចបានលទ្ធផល ៣៦%

ភ្នំពេញ ៖ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចបានលទ្ធផល ៣៦% ហើយ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់មន្ទីរ សាធារណការ រាជធានីភ្នំពេញ ។

សូមរំលឹកថា ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប នេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។

ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និង ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មី សម្រាប់រាជធានភ្នំពេញពីរដ្ឋាភិបាល ៕

To Top