ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអោយដឹងថា សម្ដេចបាន ផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីចិន និងឥណ្ឌាស្នើសុំ វ៉ាក់សាំងកូវីដ១៩។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏គ្រោងសរសេរលិខិត ទៅកាន់ថ្នាក់ដឹកនាំបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីស្នើសុំវ៉ាក់សាំង កូវីដ១៩ផងដែរ។