ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី រំពឹងថាប្រជាពលរដ្ឋខ្មែរ ប្រមាណ៥០ម៉ឺននាក់ នឹងបានចាក់វ៉ាក់សាំង កូវីដ១៩ មុនចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្ដីរំពឹងថា ប្រជាពលរដ្ឋខ្មែរ ប្រមាណ៥០ម៉ឺននាក់ នឹងបានចាក់វ៉ាក់សាំងកូវីដ១៩ មុនចូលឆ្នាំខ្មែរ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្ដេចនឹង ចាក់វ៉ាក់សាំងកូវីដ១៩ មុនគេហើយធ្វើសន្និសីទកាសែតចេញ ពីមន្ទីរពេទ្យកាល់ម៉ែត្រ តែម្ដងដើម្បីបង្ហាញពីជំនឿចិត្ត ដល់ប្រជាពលរដ្ឋ៕

To Top