ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា អាមេរិកនៅតែប្តេជ្ញាចិត្ត ក្នុងការចំណាយថវិកាសម្រាប់ប្រយុទ្ធប្រឆាំ ងនឹងអំពើជួញដូរមនុស្ស នៅប្រទេសកម្ពុជា។
ក្រោយបញ្ចប់ ជំនួបពិភាក្សាការងារ ជាមួយលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំក ម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នៅទីស្ដីការក្រសួង លោកស្រី ជូ ប៊ុនអេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ឯកអគ្គរដ្ឋទូតអាមេរិក កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ មនុស្ស។
លោកស្រីបញ្ជាក់ថា «ស្ថានទូតសហរដ្ឋអាមេរិក លោក មើហ្វី លោកបានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញា ចិត្ត នៅក្នុងការចំណាយថវិកាសម្រាប់ការគាំទ្រ ទៅដល់ប្រទេសនានា (មានកម្ពុជា) ដែលប្តេជ្ញាចិត្តនៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងអំពើជួញដូរមនុស្ស។ គ្រាន់តែថាអ្វីដែលជាជំនួយរបស់គាត់ឲ្យផ្ទាល់ទៅអង្គការដៃគូ គឺមិនឲ្យរាជរដ្ឋាភិបាល ផ្ទាល់ទេ ទោះបីយ៉ាងណាក៏ដោយនេះជាការបំពេញបន្ថែម ដើម្បីធ្វើឲ្យការប្ដេជ្ញាចិត្តក៏ដូចជា គោលការណ៍របស់យើង បានអនុវត្តទៅដែរ»។
បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានលើកឡើងថា អំឡុងពេលជំងឺកូវីដ-១៩ អំពើជួញដូរមនុស្សចាប់ផ្តើម កម្រើកឡើង នៅតាមបណ្ដាប្រទេសមួយចំនួន ក្នុងនោះ ក៏មានកម្ពុជាផងដែរ។លោកស្រីថា នៅកម្ពុជាសកម្មភាពអំពើ ជួញដូរមនុស្សអំឡុងពេលជំងឺកូវីដ-១៩ រួមមាន ៖ នាំមនុស្សចេញឆ្លងដែនដោយខុសច្បាប់ និងនាំមនុស្សទៅរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ជាដើម។
ជាងនេះទៅទៀត លោកស្រីក៏បានបញ្ជាក់ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការងារយ៉ាងច្រើន ដើម្បីប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនៅកម្ពុជា បើទោះបីជាកម្ពុជាកំពុងជួប ទៅនឹងវិបត្តិនៃការរីករាល ដាលជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់យ៉ាងណាក៏ដោយ៕
![](https://dap-news.com/wp-content/uploads/2021/01/1949-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/1950-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/1951-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/1948-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)