ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អោយដឹងថា ក្រសួងបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនពីរនាក់បន្ថែមទៀត ជាករណីនាំចូល ខណៈមានអ្នកព្យាបាលជាសះស្បើយ ចំនួន២នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៥៨ នាក់ ក្នុងនោះបានព្យាបាលជជាសះស្បើយសរុបចំនួន ៤០៥ នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យ សរុបចំនួន ៥៣ នាក់ (គ្មានអ្នកស្លាប់)៕