ព័ត៌មានជាតិ

ឯកឧត្តម ស៊ិន សម្ផល្ល គោរពជូនពរ ឯកឧត្តម គុណ ញឹម ក្នុងឱកាស​ ព្រះមហាក្សត្រ ត្រាស់បង្កាប់ តែងតាំង​ ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី

ឯកឧត្តម ស៊ិន សម្ផល្ល មន្ត្រីគយចូលនិវត្តន៍ និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយករដ្ឋានគយ និងរដ្ឋករកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្កាប់ តែងតាំងមុខតំណែង ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។

យើងខ្ញុំសូមសម្តែង នូវអំណរសាទរ​ ដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយករដ្ឋានគយ និងរដ្ឋករកម្ពុជា ឲ្យទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនថែមទៀត ក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិតដ៏ឈ្លាសវៃ ។

សូមឯកឧត្តមបណ្ឌិត និងលោកជំទាវ បុត្រា បុត្រី និងចៅៗជាទីស្រលាញ់ ជួបប្រទះតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top