ព្រះសីហនុ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលយកមកប្រគល់ឲ្យលោកឧកញ៉ា ដើម្បីចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សម្បត្តិធម្មជាតិកម្ររៗទាំងនេះ។
នេះជាសត្វក្រាស់មួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វក្រាស់ លើកទី១២២។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រ មួយចំនួន ដែលសហការផ្តល់សត្វក្រាស់ ឬអណ្តើកសមុទ្រ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ ។
ជាមួយគ្នានោះ លោកឧកញ៉ា ដែលតែងតែមានចិត្តសណ្តោសប្រណី ចំពោះជនពិការ ចាសជរា និងកុមរាកន្លងមក ក៏បានបន្តសកម្មភាពរបស់លោកឧកញ៉ា ដោយលោកឧកញ៉ា ទៀ វិចិត្រ បានចុះជួបសួរសុខទុក្ខ លោកតា លោកយាយ លក់អំបោស មានវ័យចំណាស់ នឹង បានជួយទិញ ព្រមទាំងជូនថវិកាមួយចំនួន បន្ថែមសំរាប់ទុកដោះស្រាយ ជីវភាពប្រចាំថ្ងៃ ។
សកម្មភាពចុះសួរសុក្ខទុកនេះ បន្ទាប់ពីលោកឧកញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវ ហើយក៏ប្រទះឃើញលោកតា លោកយាយ មានវ័យចំណាស់ទៅហើយ កំពុងធ្វើដំណើរ តាមផ្លូវជាតិលេខ៤ នៅស្រុកព្រៃនប់ ដឹកអំបោស យកទៅលក់ ដើម្បីរកប្រាក់ ដោះស្រាយជីវភាព ដោយក្តីអាណិត លោតា លោកយាយ វ័យចំណាស់ លោកឧញ៉ា ក៏បានចុះទៅសួរសុខទុក្ខ នឹងបានជួយទិញអំបោសខ្លះ នឹងជូនថវិកា ចំនួន៤០ម៉ឺនរៀលផងដែរ សំរាប់អោយលោកតា លោកយាយ យកទៅដោះស្រាយជីវភាព៕