ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នាំយកអំណោយសម្តេចតេជោ ផ្តល់ជូនកងទ័ពសមរភូមិមុខ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលចុះ សួរសុខទុក្ខនឹងពាំនាំអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចគិតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវគ្រឿងឧបភោគបរិភោគដើម្បីចែកជូនដល់កងទ័ព កងនគរបាលវរះការពារព្រំដែនគោក៧០២ ក្នុងអំឡុងពេលបរិបទជំងឺកូវីដ-១៩ ដែលឈរជើងទិសសមរភូមិមុខ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ស្ថិតនៅភូមិអូរកន្សែងសង្កាត់សំរោងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ មករា ឆ្នាំ២០២១ ។

លោកឧត្តមសេនីយន៏ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានមានប្រសាសន៏ថ្លែង អំណរអរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគិតិព្រឹត្តិបណ្ឌិត និងងស្ថាប័នអគ្គិសនីកម្ពុជារួមទាំងក្រុមហ៊ុន លី យ៉ុងផាត់ គ្រប់ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាព ជាមួយអង្គភាពកងទ័ព និងកងនគរបាល ដែលជានិច្ចជាកាលតែងតែជួយ ទំនុកបំរុងនូវរាល់សំភារៈគ្រឿងឧបភោគបរិភោគ យ៉ាងច្រើនសន្ធឹកសន្ធាប់មកដល់អង្គភាពទាំង២ ពុំដែលមានការខកខានម្តងណាឡើយ សំរាប់ទិសសមរភូមិជួរមុខ បើទោះបីជាបច្ចុប្បន្ននេះប្រទេសជាតិ កំពុងតែទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយនោះ។

លោកឧត្តមសេនីយន៍ទោបន្តថា នេះគឺជាការរួមចំណែកមួយដ៏សំខាន់ សំរាប់ជួយដល់វិស័យកងទ័ពក៏ដូចជា កងនគរបាលនៅតាមព្រំដែនធ្វើឲ្យ មានភាពរឹងមាំដើម្បីបង្កើនការការពារជាតិ មាតុភូមិឲ្យមានសុខសន្តិភាព ស្ថេរភាពសង្គមល្អ និងទប់ស្កាត់នូវរាល់ទង្វើឈ្លានពាននានា ឲ្យបានដាច់ខាត់ពីពួកបច្ចារមិត្ត ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់មិនឲ្យកើតមានឡើង នៅលើទឹកដីកម្ពុជានោះឡើយ ព្រោះកម្ពុជាបច្ចុប្បន្នត្រូវការសន្តិភាព។

ក្នុងពិធីនោះដែរលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គសនីកម្ពុជាបានមានប្រសាសន៏ ពាំនាំនូវការផ្តាំផ្ញើរនឹងការនឹករលឹក សាកសួរសុខទុក្ខពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនឹងសម្តេចគតិព្រឹត្តិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន មកដល់កងទ័ពកងនគរបាលទាំងអស់ ដែលឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន ទិសសមរភូមិមុខពីសុខទុក្ខគ្រប់ៗគ្នាផងដែរ។

លោកបន្តថា បើទោះបីបច្ចុប្បន្ននេះស្ថានភាព ជំងឺកូវីមិនទាន់មានការថមថយយ៉ាងណាក្តី ក៏ជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែ គិតគូរនឹងយកចិត្តទុក្ខដាក់ខ្ពស់គ្រប់ពេលវេលា ទាំងអស់ពីសុខទុក្ខរបស់កងទ័ព កងនគរបាលដែលមានកាត្វកិច្ច ឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែនជួរមុខ គ្រប់ពេលវេលាព្រោះថាក្នុងមួយជីវិត របស់សម្តេចជាកងទ័ព គឺសម្តេចបានស្គាល់ច្បាស់ណាស់ពីជីវភាព នៃការរស់នៅរបស់កងទ័ព។

លោក កែវ រតនៈ បានអំពាវនាវឲ្យកងទ័ពកងនគរបាលទាំងអស់ ត្រូវចេះរក្សាអនាម័យដោយ ការពាក់ម៉ាស់ ជាប់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬក៏ជេល មានគម្លាតពីគ្នាចន្លោះ ១ម៉ែត្រកន្លះ ដើម្បីរក្សាការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ នឹងចេះ សាមក្គីភាពផ្ទៃក្នុងស្រឡាញ់គ្នា រួបរួមគ្នា សាមក្គីគ្នាជាធ្លុងមួយ កុំឲ្យមានការជឿលើជនអគតិមួយចំនួន ដែលតែងតែបានបំពុលសង្គម នឹងធ្វើការលាបពណ៌ញ៉ុសញ៉ុង មកលើរដ្ឋាភិបាលនោះ ដូច្នេះក្នុងនាមជាកងទ័ពកងនគរបាលទាំងអស់ ត្រូវស្រឡាញ់នឹងការពាសុខសន្តិភាព ដែលយើងមានស្រាប់នៅពេលបច្ចុប្បន្ននេះ ឲ្យបានគង់វង្សយូរអង្វែងផងដែរ ។

យ៉ាងណាមិញអំណោយដែល នាំយកមកផ្តល់ជូនអង្គភាពទាំងពីររួមមាន មី៤៥០កេស ប៊ីចេង១៥កេស ត្រីខ៧០កេស ត្រីងៀត១៨០គីឡូក្រាម សាច់ក្រក១៨០គីឡូក្រាម ប្រហុក១៨០គីឡូក្រាម ទឹកត្រីទឹកស៊ីអីវ ៣៦០ឡូ ស្ករត្នោត៥០០គីឡូ កង់១០០គ្រឿង រួមទាំងថវិការមួយចំនួន សំរាប់ជួយផ្គត់ផ្គង់ដល់អង្គភាពទាំងពីរសរុបថវិការអស់ចំនួន ២៨,៥៧០ដូល្លារ ក្នុងនោះថវិការស្មគ្រ័ចិត្តនិយោជិក អគ្គិសនីកម្ពុជាចំនួន ៣,៥៧០ដុល្លារផងដែរ ដើម្បីរួមចំណែកក្នុងការជួយឧប្ថម្ភដល់កងទ័ព័ ៕

To Top