ភ្នំពេញ ៖ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានថ្លែងថា កាលពីឆ្នាំ២០២០ សមត្ថកិច្ចធ្វើការបង្ក្រាប និងរឹបអូសគ្រឿងញៀន បានជិត ៤ពាន់គីឡូក្រាមព្រមទាំងឃាត់ខ្លួន ជនសង្ស័យជាច្រើននាក់ ។
ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារ អន្ដរក្រសួងរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៩ ខែមករា ឆ្នាំ២ ០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក មាស វិរិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «បើធ្រៀបទៅនឹងឆ្នាំមុន (ឆ្នាំ២០១៩) តាមរយៈសេចក្ដីព្រាងរបាយការណ៍ គឺករណីបង្ក្រាបបទល្មើសមានការកើនឡើង (បទល្មើសគ្រឿងញៀន) ៧ភាគរយ កើនឡើង អីចឹងករណី នៃការបង្ក្រាបក៏មានការកើនឡើង ចំនួនអ្នកប្រព្រឹត្តិបទល្មើស ក៏ត្រូវបានឃាត់ខ្លួន មានការកើនឡើងដែរ ។ ប៉ុន្ដែបរិមាណសាធាតុញៀនដែលត្រូវចាប់យកដោយសមត្ថកិច្ច គឺមានការកើនឡើងខ្ពស់ គឺពីឆ្នាំទៅ (ឆ្នាំ២០១៩) យើងចាប់យកបាន៧៥០គីឡូជាង។ ដោយឡែកឆ្នាំ២០២០នេះ សមត្ថកិច្ចអនុវត្តច្បាប់គ្រប់ លំដាប់ថ្នាក់ ចាប់យកសារធាតុញៀនដល់ទៅ ៣៨៧៦គីឡូ»។
បន្ថែមពីនេះ លោក រៀបរាប់ថា មូលហេតុ នៃបទល្មើសគ្រឿងញៀនកម្ពុជា មានការកើនឡើង ដោយសារ ក្រុមឧក្រិដ្ឋ ជនបានផ្លាស់ប្ដូរការផលិត ពីការផលិតគ្រឿងញៀនធម្មជាតិ ដែលប្រើប្រាស់រយៈពេលយូរ មកជាការផលិតគ្រឿងញៀ នសំយោគ ។
លោក បន្ដថា ការផលិតគ្រឿងសំយោគធ្វើឡើង ដោយសារមានសារធាតុគីមីផ្សំ ដូច្នេះ សារធាតុគីមីផ្សំ ងាយហូរចូលទៅតំបន់ផលិត ជាពិសេស ប្រទេសផលិតសារធាតុគីមី ដូចជា ៖ ចិន ឥណ្ឌា ដែលប្រទេសទាំងពីរនេះ មិននៅឆ្ងាយប៉ុន្មាន ពីតំបន់ត្រីកោណមាស ដូច្នេះ តំបន់ត្រីកោណមាស នៅចន្លោះប្រទេសផលិតសារធាតុគីមីផ្សំ។
ជាងនេះទៅទៀត លោក បញ្ជាក់ថា គ្រឿងញៀន ដែលពួកក្រុមឧក្រិដ្ឋជនផលិតហើយ មានអាយុការរបស់វា បើផលិ តទុកចោលឆាប់ខូច ដូចថ្នាំពេទ្យដែរ ដូច្នេះ ក្រុមឧក្រិដ្ឋជនរិះរកមធ្យោបាយ និងកសាងបណ្ដាញ ដើម្បីដឹកជញ្ជូនគ្រឿ ញៀនពីតំបន់ផលិត ទៅរកទីផ្សារនៃការប្រើប្រាស់។
លោក បន្ថែមថា បញ្ហាគ្រឿងញៀនគឺរឿងសកលមានភាពស្មុគ ស្មាញ ហើយប្រទេសណាមួយក៏មិនអាចដោះស្រាយបញ្ហាគ្រឿងញៀន តែឯងបានជោគជ័យឡើយ ។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា គឺជាប្រទេសត្រូវបានក្រុមឧក្រិដ្ឋ ជនប្រើប្រាស់ជាកន្លែងឆ្លងកាត់ ។
លោក បានឲ្យដឹងទៀតថា កាលពេលមុនគ្រឿងញៀនឆ្លងកាត់ពីប្រទេសឡាវមកកម្ពុជា ឥឡូវនេះគ្រឿងញៀនឆ្លង ពីថៃ មកម្ពុជា ដូច្នេះ សព្វថ្ងៃនេះបញ្ហាគ្រឿងញៀននៅថៃ មានភាពស្មុគស្មាញជាងនៅកម្ពុជាទៅទៀត ។
លោកបន្ដថា ក្នុងបរិបទមានការ គំរាមគំហែងដោយសារជំងឺកូវីដ-១៩ ហើយបញ្ហាគ្រឿងញៀនត្រូវបានប្រែប្រួលអំពីចរាចរណ៍ គ្រឿងញៀនច្រើន មានការដឹកជញ្ជូនគ្រឿងញៀន តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
ជុំវិញបញ្ហាខាងលើនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានធ្វើការបង្ក្រាបគ្រឿងញៀនច្រើន នៅតាមបញ្ញើប្រៃណីយ៍ ។ ដើម្បីឲ្យការងារបង្ក្រាបគ្រឿងញៀន នៅកម្ពុជាកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ក៏បានលើកឡើងថា អាជ្ញាធរ នឹងធ្វើការពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេស លើកក ម្ពស់ការងារផ្សព្វផ្សាយទៅដល់ ប្រជាពលរដ្ឋ និងយុវជន ដើម្បីលុបំបាច់ទីផ្សារគ្រឿញៀននៅកម្ពុជា ៕