ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល សំណេះសំណាល និងទទួល ទានអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន មកពីបណ្ដាស្ថាប័នផ្សេងៗ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយ អ្នកសារព័ត៌មានមកពីបណ្ដា ស្ថាប័នសារព័ត៌មាននានានៅកម្ពុជា ប្រមាណ៦០រូប ។

ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ជាមួយថ្នាក់ដឹកនាំក្រសួង ឲ្យកាន់តែជិតស្និទ្ធក្នុងការជំរុញផ្សព្វផ្សាយ សមិទ្ធផលនានាដែលសម្រេចបាន ក្នុងវិស័យសាធារណការ ក្រោមការដឹកនាំ ប្រកបដោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរកត់សម្គាល់ថា វិស័យសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញ ឲ្យគោលនយោបាយនានា របស់រាជរដ្ឋាភិបាលសម្រេចគោលដៅរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ជាកញ្ចក់ឆ្លុះបញ្ចាំងនូវ សកម្មភាពនានារបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តជាក់ស្តែងនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និង រួមចំណែកដល់ការជំរុញកំណែកទម្រង់វិស័យនានា របស់រដ្ឋឱ្យកាន់តែរីកចម្រើនថែមទៀត។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកសារព័ត៌មានទាំងអស់ ដែលកន្លងមកបានចូលរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកំណែទម្រង់ និងសកម្មភាពទាំងឡាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងកិច្ចសហការល្អជាមួយក្រសួង។

ក្នុងកម្មវិធីនោះអ្នកសារព័ត៌មានទាំងអស់ ក៏ធ្វើទស្សនកិច្ចអគារទីស្ដីការថ្មី របស់ក្រសួងសាធារណការ រួមមាន៖ អគាររដ្ឋបាល បណ្ណាល័យ មណ្ឌល ផ្ដល់សេវា សាធារណៈ មជ្ឈមណ្ឌលផ្ទុកទិន្នន័យ បន្ទប់សាលប្រជុំ និងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងបានទទួលទានអាហារសាមគ្គី ក្រោមបរិយាកាសរីករាយផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top