ព័ត៌មានជាតិ

ក្រសួង២រួមគ្នា បង្កើតគណៈកម្មការ ចំពោះកិច្ចសិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន


ភ្នំពេញ៖ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។
យោងតាមប្រកាសអន្តរក្រសួងកាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២១ដែលទើបត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា
គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចដូចខាងក្រោម៖
*សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

*សិក្សាពីលក្ខណៈសម្បត្តិ នៃការផ្តល់ប្រាក់ឧបត្ថម្ភបំពេញបន្ថែម ចំពោះយោធិន ដែលមានឋានន្តរសក្តិ និងមុខតំណែងចុងក្រោយ តែពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។
*រៀបចំសំណើពាក់ព័ន្ធនឹងការងារខាងលើ ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីពិនិត្យសម្រេច។
*បំពេញការងារផ្សេងៗទៀតតាមបទបញ្ជា របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។

To Top