ព័ត៌មានជាតិ

លោកគួច ចំរើន៖ ការគ្រប់គ្រងបន្ទប់ទឹក សាធារណៈ បេីហ្វ្រី មិនសូវស្អាត បេីយកលុយ ប៉ះពាល់ !

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងជាទស្សនៈ និងស្នើរសុំយោបល់ អំពីការគ្រប់គ្រងបន្ទប់ទឹកសាធារណៈ ដែលនឹងត្រូវដាក់អោយប្រើប្រាស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខ ។

លោក គួច ចំរើន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះថា បន្ទប់ទឹក សាធារណ: ទាំង៩ នៅបណ្ដោយឆ្នេរ ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយ សម្ដេចតេជោ កំពុងដំណេីរការ ក្នុងយ៉ាងល្អ ។ ចូលឆ្នាំខ្មែរ ខាងមុខ នឹងបានដាក់ជូនសាធាណ:ជន ប្រេីប្រាស់ហេីយ ។

ជាមួយគ្នានេះលោកអភិបាល ក៏ស្នើរសុំយោបល់ប្រិយមិត្ត អំពីការគ្រប់គ្រងផង បេីហ្វ្រី មិនសូវស្អាត បេីយកលុយ ប៉ះពាល់ !។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ការងារសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង នៅតាមបណ្តោយ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរពយជំទាវម៉ៅ និងមានចំនួន៤ក្រុមហ៊ុន សំរេចបានដូចខាងក្រោម៖១-ក្រុមហ៊ុន ពិស្ណុការ ២-ក្រុមហ៊ុន ហេង សម្បត្តិ៣-ក្រុមហ៊ុន វីធី៤-កងវិស្វកម្មក្រសួងមហាផ្ទៃសរុបការវាយតម្លៃជារួមៈការងារបន្ទប់ទឹកទាំង ៩ ទីតាំង សម្រេចបានប្រមាណ ៣៥.១% នៃការងារទាំងអស់៕

To Top