ព័ត៌មានជាតិ

សម្ដេចតេជោ៖ កម្ពុជាមិនធ្វើអធិប្បាយ ចំពោះសភាពការណ៍ នៅមីយ៉ាន់ម៉ា ខណៈលោកស្រី អ៊ុងសាន ស៊ូជី ត្រូវយោធាចាប់ខ្លួន

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឺងមាត់ ថាកម្ពុជាមិនធ្វើអធិប្បាយ ចំពោះសភាពការណ៍ នៅមីយ៉ាន់ម៉ាឡើយ ខណៈលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋនិងមេដឹកនាំ រដ្ឋាភិបាលស៊ីវិល របស់ភូមាជាច្រើននាក់ ត្រូវយោធាចាប់ខ្លួន នៅព្រឹកនេះ។

To Top