ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលករខ្មែរ មកពីប្រទេសថៃ ក៏ដូចជាអ្នកដំណើរមកពីប្រទេសផ្សេងៗ ដែលចូលមកកម្ពុជា ត្រូវតែត្រួតពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជាដាច់ខាតដោយមិនអាចកាត់បន្ថយថ្ងៃ ធ្វើចត្តាឡីស័កនោះទេ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខ ណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ថាបច្ចុប្បន្ននេះមានពលករ ខ្មែរមកពីប្រទេសថៃ ចំនួនជាង៧ពាន់នាក់ នៅខេត្តចំនួន៧ បានកំពុងធ្វើចត្តាឡីស័ក ហើយត្រូវតែធ្វើចត្តាឡីស័ក ឲ្យបានរយៈពេល១៤ថ្ងៃ ដោយមិនត្រូវធ្វើការ កាត់បន្ថយ ពេលធ្វើចត្តាឡីស័កនោះទេ ។
សម្តេចបញ្ជាក់ថា៖ «ពេលនេះមានពលករខ្មែរ មកពីថៃ ជាង៧ពាន់នាក់ ក្នុងខេត្តចំនួន៧ កំពុងធ្វើចត្តាឡីស័ក ដូច្នេះថាការធ្វើចត្តាឡី ស័កចំនួន១៤ថ្ងៃ មិនអាចធ្វើ ការកាត់ប ន្ថយចំនួនធ្វើនោះទេ ព្រោះថាកម្ពុជាបទពិសោធន៍ យើងមានរួចហើយ។មានពលករខ្មែរមកពីថ្ងៃ ប្រមាណ៨០នាក់ បានឆ្លងជំងឺកូវីដ១៩ កំពុងធ្វើចត្តាឡីស័ក ក្នុងចំណោមពលករខ្មែរ នៅថៃជាង១០០នាក់ឆ្លងជំងឺនេះ»។
សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំសូមអង្វករចំពោះពលករខ្មែរ មកពីថៃក៏ដូចជា ចំពោះបង ប្អូនមក ពីក្រៅ ត្រូវតែធ្វើការពិនិត្យឲ្យល្អិតល្អន់ ហើយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មិនត្រូវ កាត់បន្ថយ ពេលជាដាច់ខាត»។
សម្តេចតេជោក៏បានលើកឡើងថា នៅក្នុងប្រទេសថៃ ក៏ដូចជាវៀតណាមបាននិងកំពុង ផ្ទុះការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍ ហើយមានពលករខ្មែរមកពីក្រៅប្រទេសប្រមាណ ៨០ នាក់ សុទ្ធតែឆ្លងជំងឺកូវីដ១៩ ។ ដូច្នេះត្រូវធ្វើការទប់ស្កាត់គាត់ឲ្យតឹងតែងដើម្បីដាក់គាត់ ធ្វើចត្តាឡីស័កឲ្យបាន១៤ថ្ងៃ ។
សម្តេចគូសបញ្ជាក់ថា៖«ត្រូវដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមព្រំដែន មិន ត្រូវឲ្យគាត់មកចូួលមកទីក្រុងទេ បើមិនដូច្នេះទេនឹង ឆ្លងសហគមន៍ហើយ។ យើងធ្លាប់ ឆ្លងចូល សហគមន៍ តែយើងទប់ស្កាត់បាន អីចឹងយើងត្រូវខិតខំធ្វើ យ៉ាងទប់ ស្កាត់ កុំឲ្យ ចូលមកទី ក្រុង»៕
ដោយ ៖ស សំណាង