ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត ចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីម្ដងទៀតថា នឹងមិនដាក់ផ្នែកណាមួយ ឬប្រទេសកម្ពុជាទាំងមូល ក្នុងគ្រាមានអាសន្ននោះទេ តែចំពោះវិធានការសុវត្ថិភាព ត្រូវតែអនុវត្តន៍ជាប់ជាប្រចាំ ។
