លោក តាំ សុជាតិ នាយកប្រតិបត្តិក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក សូមគោរពជូនពរ និងអបអរសាទរ ចំពោះ លោក ស៊ាង សុបញ្ញា ក្នុងឱកាសដែលត្រូវបាន សមាជិកក្រុមប្រឹក្សាភិបាល បោះឆ្នោតជ្រើសរើសជា “ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា” ។
សូមបួងសួង ដល់វត្ថុស័ក្កសិទ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលជូនដល់លោកប្រធាន និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខ សុភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសសវៃ ដើម្បីដឹកនាំសមាជិក និងសមាគមមានការអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែម ទៅមុខទៀត៕