ព័ត៌មានជាតិ

វិភាគ ៖ ហេតុអ្វី បានជាចិន ត្រូវតែចាប់ភូមា ឱ្យជាប់

ភ្នំពេញ ៖ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួន លោក Tan Vuthear អ្នកស្រាវជ្រាវពីភូមិសាស្រ្ត នយោបាយ បានបានធ្វើការវិភាគ និងពន្យល់ ហេតុអ្វីបានជាចិន ត្រូវតែចាប់ភូមាឱ្យជាប់ ។

លោក Tan Vuthear ពន្យល់ថា ក្រៅពីភូមិសាស្រ្ត នយោបាយ ដែលចិន បារម្ភខ្លាចអាមេរិក ចងសម្ព័ន្ធភូមាបាន ហើយរួមដៃទ្បោមព័ទ្ធចិន, ភូមាគឺជាទីតាំងយុទ្ធសាស្រ្ត ដ៏សំខាន់ ដែលចិនអាចដឹកប្រេងឆៅពីមជ្ឈឹមបូព៌ា និងពីតំបន់នានា កាត់តាមប្រទេសភូមា ទៅកាន់ខត្តអត់សមុទ្ររបស់ចិន (Landlocked Provinces) ។

ប្រទេសមីយ៉ាន់ម៉ា

ចិនបានសង់រួចហើយ បំពង់បង្ហូរប្រេងចម្ងាយ ២,៤០០ គីទ្បូម៉ែត្រ ពីកំពង់ផែភូមា ទៅកាន់ព្រំដែនចិន ។ ផ្លូវប្រេងដ៏សំខាន់នេះ នឹងជួយអោយចិន បញ្ជូនប្រេងឆៅពីមជ្ឈឹមបូព៌ា និងពីតំបន់នានា បានជាង ២០ លានតោនក្នុងមួយឆ្នាំ ស្មើនឹង ១០% នៃការនាំចូលប្រេងឆៅ សរុបរបស់ចិន។ ម្យ៉ាងទៀត ផ្លូវប្រេងតាមភូមានេះ នឹងជួយចិនកាត់បន្ថយចំងាយវាងបាន រាប់ម៉ឺនគីទ្បូម៉ែត្រ តាមច្រក Malacca នៃប្រទេសសឹង្ហបុរី ដែលជាដែនអំណាចរបស់អាមេរិក ៕

To Top