កប់ណាស់! ថ្មីៗនេះ តារាល្បីៗតាមបណ្ដាញសង្គមចំនួន ១១នាក់ បានទទួលកាដូពិសេសពីស្រា JINRO IS BACK ហើយស្រាប់តែម្នាក់ៗ ធ្វើមុខស្រឡាំងកាំង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានភ្លក់ រសជាតិស្រាដ៏ល្បីល្បាញមួយនេះ។
កាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់តារាល្បី លើបណ្ដាញសង្គម ចំនួន ១១នាក់រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily
ក្នុងនោះផងដែរ លោក Raven និងលោក Lyderzz ដែលមហាជន បានស្គាល់ថាជា Vlogger ក៏ទទួលបានកាដូពីស្រា JINRO IS BACK នេះដែរ។
ក្រោយពីទទួលបានកាដូភ្លាម Raven បានបង្ហាញអារម្មណ៍រំភើបរីករាយ ស្របពេលដែលកំពុងតែ បើកប្រអប់កាដូ ដែលលោកកត់សម្គាល់ឃើញ មានស្រាចំនួន ៤ដប រួមទាំងវត្ថុអនុស្សាវរីយ៍ មួយចំនួនទៀតផងដែរ។
កំពុងតែមួលបើកគម្របដបស្រាផង ស្រាប់តែក្លិនឈ្ងុយ នៃស្រាកូរ៉េមួយនេះ បានធ្វើអោយ Raven ប្រាប់អ្នកទស្សនាវីដេអូថា ស្រា JINRO IS BACK គឺជាស្រាម៉ាកយីហោថ្មីមួយ នៅកម្ពុជា ដែលមានរសជាតិឆ្ងាញ់ និងស្រួលលេប។
ទប់ចិត្ដមិនបាន Raven ក៏បាននិយាយរ៉ាយរ៉ាប់ថា៖ “មានរសជាតិល្អ មិនមានអាល់កុលខ្លាំង មិនច្រាលមាត់ និងស្រួលលេប” ថែមទៀតផង។
មានអារម្មណ៍មិនខុសពី Raven លោក Lyderzz ក៏បាននិយាយទាំងរីករាយថា ស្រានេះពិតជាមានរសជាតិឆ្ងាញ់ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីបានញ៉ាំវារួច។
ក្រោយពីចាក់ស្រាចូលកែវ និងញ៉ាំរួច Lyderzz បានបន្តក្នុងវីដេអូថា៖ “បើញ៉ាំជាមួយសាច់អាំង ម្ហូបខ្មែរ ម្ហូបអីក៏ដោយ ថែមស្រា JINRO IS BACK កាន់តែប្រសើរ”។
ជាការពិតណាស់ ស្រា JINRO IS BACK គឺជាប្រភេទស្រា ដែលអាចពិសាបាន នៅក្នុងគ្រប់កម្មវិធី មិនថាជាកម្មវិធីតូច ឬកម្មវិធីធំនោះទេ។
បើចង់ដឹងថាពួកគាត់មានទឹកមុខ បែបណាបន្ទាប់ពីបានភ្លក់ JINRO IS BACK កុំភ្លេចចូលមើលវីដេអូ របស់គាត់ទាំងអស់គ្នាណា៎៕