ភ្នំពេញ៖ សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ១៦០លានដុល្លារ ដើម្បីធ្វើឲ្យប្រទេសកម្ពុជាគ្មានគ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥ហើយនៅតែមានការ ប្តេជ្ញាចិត្តក្នុងការដោះមីន នៅទូទាំងតំបន់ ដោយរួមទាំង ក្នុងនាមជាមិត្តជាផ្លូវការ នៃមជ្ឈមណ្ឌលសកម្មភាពមីនប្រចាំ តំបន់ របស់អាស៊ាន។
ការផ្ដល់ជំនួយនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយរវាងលោកឯកអគ្គរដ្ឋទូត W.Patrick Murphy ជាមួយលោក Suonpraseth Prum នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល សកម្មភាពមីនប្រចាំតំបន់ របស់អាស៊ាន បុគ្គលិក របស់លោក និងប្រធាននៃគណកម្មាការធិការអាស៊ាន គឺលោក Tahir ដែលជាឯកអគ្គរដ្ឋទូតនៃប្រទេសប្រ៊ុយណេ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានបញ្ជាក់ថា “សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ១៦០លានដុល្លា ដើម្បីធ្វើឲ្យប្រទេសកម្ពុជាគ្មានគ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥។ យើង នៅតែមានការប្តេជ្ញាចិត្តក្នុងការដោះមីន នៅទូទាំងតំបន់ ដោយរួមទាំង ក្នុងនាមជាមិត្តជាផ្លូវការ នៃមជ្ឈមណ្ឌលសកម្មភាពមីនប្រចាំ តំបន់ របស់អាស៊ាន” ៕
