ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា ផ្ដល់ឱកាសកម្មសិក្សាផ្នែកស្រាវជ្រាវ និងទំនាក់ទំនង ដល់និស្សិតចំនួន៧រូប

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ផ្ដល់ឱកាសកម្មសិក្សាផ្នែកស្រាវជ្រាវ ជំនួយការស្រាវជ្រាវ និងផ្នែកទំនាក់ទំនង ដល់អ្នកស្រាវជ្រាវ និងនិស្សិតចំនួន៧រូប សម្រាប់រយៈពេល១២ខែ នៅនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្ដរជាតិ នៃធនាគារជាតិនៃកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកចូលរួមក្នុងកម្មសិក្សានេះ នឹងទទួលបានបទពិសោធន៍ជាក់ស្ដែង ក្នុងកិច្ចការស្រាវជ្រាវការងារ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ធនាគារ និងហិរញ្ញវត្ថុ និងការងារទំនាក់ទំនង នៅធនាគារជាតិនៃកម្ពុជា៕

To Top