ព័ត៌មានជាតិ

JCI Phnom Penh Chapter រៀបចំកម្មវិធី Orientation Day នៃកម្មវិធី «អ្នកដឹកនាំវ័យក្មេង ឆ្នាំ 2021»

ភ្នំពេញ៖ តាមការគ្រោងទុក សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាភ្នំពេញ (JCI Phnom Penh Chapter) កាលពីចុងខែមករា ឆ្នាំ២០២១ បានប្រារព្ធពិធី Orientation Day បន្ទាប់ពីការប្រកាសជាផ្លូវការ បេក្ខភាព៣០រូប ដែល ត្រូវបានជ្រើសរើស ជាបេក្ខជន បេក្ខនារី នៃកម្មវិធី Young Leader Program 2021 (អ្នកដឹកនាំវ័យក្មេង ឆ្នាំ 2021) របស់ Individual Committee នៃ JCI Phnom Penh Chapter ។

កម្មវិធី Young Leader Program 2021 ជាកម្មវិធីមួយ របស់ Individual Committee នៃ JCI Phnom Penh Chapter ដែលបានបើកឱកាស ដល់យុវជនជំនាន់ក្រោយ អាចចូលរួមដោយស្ម័គ្រចិត្ត ក្នុងកិច្ចការងារសង្គម និងសកម្មភាពនានា ដែលជាគម្រោង និងបេសកកម្ម ក្នុងឆ្នាំ២០២១ របស់ JCI Phnom Penh Chapter និង JCI Cambodia ទាំងមូលផងដែរ ។ ក្រៅពីបានចូលរួម ក្នុងកិច្ចការងារសង្គម បេក្ខភាពទាំងអស់ ដែលត្រូវបានជ្រើសរើស នឹងទទួលបាន​ ការបណ្តុះបណ្តាល លើជំនាញជាច្រើន ជាពិសេស ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍខ្លួន ជាថ្នាក់ដឹកនាំ និងជាយុវជនស្នូលផងដែរ ។

កម្មវិធីនេះ ប្រព្រឹត្តិទៅ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ នៃ JCI Cambodia មានលោក ប៉ាក ចន្ទលីណូ ប្រធានសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឆ្នាំ២០២១ និងប្រធានសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ ២០២១ កញ្ញា សែ សម្ផស្ស ព្រមទាំងសមាជិក នៃក្រុមប្រឹក្សាភិបាល មួយចំនួនទៀតផងដែរ ។ នៅក្នុងកម្មវិធី Orientation Day នេះដែរ អ្នកស្រី You Bory ស្ថាបនិកកម្មវិធី «អ្នកដឹកនាំវ័យក្មេង» បានធ្វើការចែករំលែក អំពី Overview of JCI Cambodia, Career Path with JCI និង JCI Impact ព្រមទាំងលោក Ros Sokvisal បានចែករំលែកអំពី Expectation ហើយនិង Gold Setting ទៅកាន់ យុវជន យុវនារី និងសមាជិក សមាជិកា ទាំងអស់​ ដែលបានចូលរួម ក្នុងកម្មវិធីនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក សយ​ ឬទ្ធី ហៅ Matin អនុប្រធានផ្នែកអភិវឌ្ឍបុគ្គល នៃសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ ២០២១ (Vice President Individual Committee) បានថ្លែងអំណរគុណ ចំពោះ Epasar Cambodia ដែលជាទីផ្សារ Online ឈានមុខគេ ក្នុងប្រទេសកម្ពុជា ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់កម្មវិធី «អ្នកដឹកនាំវ័យក្មេង ឆ្នាំ 2021» ហើយលោកថែមទាំង សង្ឃឹមជឿជាក់ថា នឹងមានការគាំទ្រ ពីសំណាក់ដៃគូ សហគ្រាស និងក្រុមហ៊ុនដទៃទៀត ក្នុងការជម្រុញ ដល់កម្មវិធី អ្នកដឹកនាំវ័យក្មេង ឆ្នាំ 2021នេះ ។

សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា គឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណេញមួយ ដែលប្រមូលផ្តុំ ដោយពាណិជ្ជករ និងយុវជន អាយុចាប់ពី១៨ឆ្នាំ ដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍន៍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើន នៅក្នុងសង្គម៕ ដោយ៖ ដារាត់

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×