ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ប៉ា សុជាតិវង្ស គោរពជូនពរ សម្តេចសាយ ឈុំ ក្នុងឱកាសគម្រប់ខួប ៧៦​ ​ឈានចូល៧៧ឆ្នាំ

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឬក្ស ចម្រើនជន្មាយុគម្រប់ ៧៦ ឈានចូល៧៧ឆ្នាំ ។

យើងខ្ញុំសូមសម្តែង នូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនថែមទៀត ។

សូមសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ បុត្រា បុត្រី និងចៅៗជាទីស្រលាញ់ ជួបប្រទះតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top