ភ្នំពេញ៖ កងពលតូចលេខ៧០ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ភារកិច្ចបន្តឆ្នាំ២០២១ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០។
ក្នុងពិធីនេះដែរ លោកមេបញ្ជាការ បានមានប្រសាសន៍ថា កងពលនៅតែបន្តរឹតបន្តឹង ការពារជំងឺកូវីដ១៩ បន្តការបាញ់អាល់កុល វាស់កម្តៅ និងពាក់ម៉ាសជាប្រចាំ។ ជាពិសេសការងារទទួលបានលទ្ធផល និងសមិទ្ធផល គឺកើតចេញពីការសហការរួមគ្នា របស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនិងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យ ដើម្បីរួមគ្នាពិនិត្យវាយតម្លៃ លើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់ អំពីទិសដៅវិធានការនានា។
ទន្ទឹមនឹងនេះ លោកមេបញ្ជាការកងពល ក៏បានលេីកទឹកចិត្តជូនប័ណសរសេីរដល់យោធិន និងប្រគល់ថវិកាជូនដល់ អង្គភាពល្អឆ្អេីមអង្គភាពល្អ បុគ្គលល្អឆ្អេីម និងបុគ្គលល្អ និងបានទស្សនាពិពណ៌រូបថត និងវាយតម្លៃការតាំងរូបថត តាមបណ្តាអង្គភាពនីមួយៗ សម្រាប់ឆ្នាំ២០២០ ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានថ្លែងអំណរគុណ កោតសរសើរ ចំពោះយោធិន ដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យ គ្រប់ភារកិច្ចដែលកងពល បានប្រគល់ជូនទៀតផង ៕