Covid-19

ក្រសួងប្រកាសថា ថ្ងៃ៨ កុម្ភៈ គ្មានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មី និងមានអ្នកជា សះស្បើយ ចំនួន២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា មិនមែនករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀត នាថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ ខណៈបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន២នាក់

ក្រសួងបានលើកឡើងថា អ្នកដែលជាសះស្បើយចំនួន២នាក់ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ គឺ១.ស្ត្រីជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ 

២-ស្ត្រីជនជាតិខ្មែរអាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៤៥៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៧៤នាក់ និងអ្នកឆ្លងកំពុងសម្រាកព្យាបាលមានចំនួន១៨នាក់។

គួរឲ្យដឹងថា កាលពីថ្ងៃ៧ កុម្ភៈ កម្ពុជាបានទទួលវ៉ាក់សាំងជាលើកដំបូងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន៦០ម៉ឺនដូសសម្រាប់ចាក់ការពារជំងឺកូវីដ១៩។ វ៉ាក់សាំងនេះត្រូវបានដឹកជញ្ជូនដោយយន្តហោះយោធាចិនមកដល់កម្ពុជារួចហើយ ហើយត្រូវបានរក្សាទុកនៅក្រសួងសុខាភិបាលដើម្បីរៀបចំចាក់រួចហើយដែរ។ ជាមួយគ្នានោះដែរ កម្ពុជាបានកំពុងធ្វើស្នើសុំនិងបញ្ជាទិញវ៉ាក់ការជំងឺកូវីដ១៩ពីបណ្តាប្រទេសមួយចំនួនទៀតដែលបានផលិតហើយចាក់មានប្រសិទ្ធភាពផងដែរ៕

To Top