ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ប្រទេសបារាំង ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន២០.៥៨៦នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេស បានកើនឡើងដល់៣.៣១៧.៣៣៣នាក់ ។
សរុបអ្នកកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ដែលមានជំងឺកូវីដ១៩ ចំនួន២៧.៣៦៩នាក់ ដែលទាបជាងថ្ងៃសុក្រ ដេលមានចំនួន២៤៥នាក់ ។ នៅតាមទីតាំងថែទាំជំងឺ បានថយចុះដែលជាថ្ងៃទី៤ហើយ ដែលមានចំនួន៣.២៥៥នាក់ តិចជាង២០នាក់ធៀបនឹងថ្ងៃមុន ។
ទិន្នន័យដែលបានបង្ហោះ នៅលើគេហទំព័ររបស់រដ្ឋាភិបាល ដែលបានបង្ហាញ អំពីការឆ្លងជំងឺរាតត្បាត បានបង្ហាញថា មានអ្នកស្លាប់ចំនួន១៩១នាក់ បង្កឡើងដោយវីរុស ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា កើនឡើងដល់៧៨.៧៩៤នាក់ ។
បារាំង បានផ្តល់កម្រិតដំបូង នៃវ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋ១,៨៦លាននាក់ ចាប់តាំងពីបើកយុទ្ធនាការ នៃការចាក់វ៉ាក់សាំង កាលពីចុងខែធ្នូ ឆ្នាំ២០២០ ។ ពលរដ្ឋប្រមាណ១៣៣.២៧៤នាក់ បានទទួលវ៉ាក់សាំងកម្រិតទី២ហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា