ភ្នំពេញ៖ នៅពេលលោកអ្នក ក្លាយជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបាន អត្ថប្រយោជន៏ ជាច្រើនដូចជា៖
» ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាល រហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ
ដូច្នេះ អ្នកអាចត្រឡប់ ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស ។
» ប.ស.ស. នឹងរ៉ាប់រង លើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល សេវាថ្លៃសម្រាល ជាមួយនឹងប្រាក់បំណាច់ ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នូលមធ្យម ជាប់ភាគទាន ប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល ។
» ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះ ប.ស.ស. នឹងធានារ៉ាប់រង លើសេវាសង្គ្រោះបន្ទាន់, ការព្យាបាលនិងថែទាំ, ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុសង្គម ។
(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត) !!

