ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួង។
សូមជម្រាបថា សម្ដេច ស ខេង បានសម្រេចកែសម្រួលសមាភាព លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ របស់ក្រ សួងមហាផ្ទៃ ដែលមាន លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាននិងមានសមាភាពចូលរួម ចំនួន២១រូប។
បន្ថែមពីនេះទៀត សម្ដេច ស ខេង បានបង្កើតក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ របស់ក្រសួង មហាផ្ទៃ ដែលមាន ឧត្តមសេនីយ៍ឯក មួង សុធា អគ្គសង្នការរងនគរបាលជាតិ ជាប្រធាន ដោយមានសមាភាពចូលរួម ចំនួន៩រូប។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានសម្រេចបែងចែកប្រគល់ភារកិច្ចកិច្ចជូន រដ្ឋលេខាធិការដើម្បីជួយរដ្ឋមន្ដ្រី ដែលមាន លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ទទួលជួយរដ្ឋមន្ដ្រីលើការងារ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្ដរាយ និងការងារគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួងមហាផ្ទៃ ដោយមានសមាជិក ចូលរួម ចំនួន១១រូប ៕