ព័ត៌មានជាតិ

សហរដ្ឋអាមេរិក ប្តេជ្ញាចិត្ត គាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២

ភ្នំពេញ៖ សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្ត ក្នុងការគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ខណៈលោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានការប្រជុំដ៏ល្អ ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ លើអាកាសធាតុ សុខភាពសកល និងការពង្រឹការអនុវត្តទណ្ឌកម្ម របស់សហប្រជាជាតិ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៩ កុម្ភៈនេះបានបញ្ជាក់ថា “លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានការប្រជុំដ៏ល្អ ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ លើអាកាសធាតុ សុខភាពសកល និងការពង្រឹការអនុវត្តទណ្ឌកម្ម របស់សហប្រជាជាតិ។ សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្ត ក្នុងការគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២”។

លោកឯកអគ្គរដ្ឋទូត បានថ្លែងសង្កត់លើសារសំខាន់ ដែលសម្លេងទាំងអស់ត្រូវបានគេស្តាប់ នៅក្នុងគ្រប់ប្រទេសដែលប្រកាន់ របបលទ្ធិប្រជាធិបតេយ្យ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top