ភ្នំពេញ៖ និស្សិតកម្ពុជាជំនាញ កសិកម្មដែលកំពុងសិក្សា និងហាត់ការនៅប្រទេសអ៊ីស្រាអែល បានទទួលវ៉ាក់សាំងកូវីដ១៩ឈ្មោះ Pfizer របស់ក្រុមហ៊ុនអាមេរិក ដោយឥតគិតថ្លៃ ក្រោមកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ជំនាញកសិកម្ម។ នេះបើតាមស្ថានទូតខ្មែរ ប្រចាំប្រទេសអេហ្ស៊ីប ៕





