នយោបាយ

ទូតអាមរិក ប្រចាំកម្ពុជា ជួបលោក ខៀវ កាញារីទ្ធ ពិភាក្សា ការបើកឲ្យមានការផ្សាយ ឡើងវិញ នូវវិទ្យុVOA

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាលោក W. Patrick Murphy បានជួបលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងសប្តាហ៍នេះ ដោយបានពិភាក្សា ពីការវិលមកវិញ ប្រកបដោយជោគជ័យ នូវការផ្សាយ នៃវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA នៅកម្ពុជា ។ នេះបើតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រៅពីនោះភាគីទាំង២ ក៏បានបពិភាក្សពីសារៈសំខាន់ នៃសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន នៅក្នុងប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និងបទចោទព្រហ្មទណ្ឌ ដែលមិនទាន់បានដោះស្រាយ ទៅលើអតីតអ្នកយកព័ត៌មាន ឲ្យវិទ្យុអាស៊ីសេរី ផ្សាយជាភាសាខ្មែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្នស្នាក់ការវិទ្យុ VOA មានទីតាំងស្ថិតនៅសហរដ្ឋអាមេរិក ហើយកាលពីពាក់កណ្តាល ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ VOA ជាខេមរភាផ្សាយឡើងវិញ តាមរយៈមជ្ឈលមណ្ឌលព័ត៌មានស្ត្រី អេហ្វអឹម ១០២ និង វិទ្យុអេហ្វអឹម ១០៣.៥០MHz បន្ទាប់ពីការផ្អាកក្នុងឆ្នាំ ២០១៧ ដោយសារមិនបានបំពេញ នូវតម្រូវការសម្រាប់ការ ចុះឈ្មោះស្របច្បាប់ នៅក្រសួងព័ត៌មាន ៕

To Top