ព័ត៌មានជាតិ

រញ្ជួយដីនៅជប៉ុន របួសមនុស្សប្រមាណ ១០០នាក់ ស្ថានទូតអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ បង្កើនការប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១៤កុម្ភៈនេះប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុន ឲ្យបានជ្រាបថានៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ២៣:០៨នាទី មានគ្រោះរញ្ជួយដីកម្រិត៧,៣រិកទ័រ   នៅខេត្តFukushima   និងខេត្ត Miyagi  ដែលបណ្តាលមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម) ។  

អាជ្ញាធរឧតុនិយមជប៉ុន បានជូនដំណឹថាអាចមានហានិភ័យខ្ពស់បាក់ដីនិងរលំផ្ទះនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នខ្ពស់៕

To Top