ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តដែកថែបចិន ឈ្មោះស៊ីណូហ្វាម រួចរាល់ហើយ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
![](https://dap-news.com/wp-content/uploads/2021/02/photo_2021-02-15_09-06-13-1024x768.jpg)
ក្នុងនោះលោក សយ សុភា ដែលជានិពន្ធនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងភរិយា ក៏បានមកចាក់វ៉ាក់សាំងដែរ។
![](https://dap-news.com/wp-content/uploads/2021/02/photo_2021-02-15_09-06-20-1024x768.jpg)
សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃ៧ កុម្ភៈ វ៉ាក់សាំងឈ្មោះស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន បានដឹកមកដល់កម្ពុជាចំនួន ៦០ម៉ឺនដូស ដោយក្នុងឱកាសនោះសម្តេចតេជោ បានអញ្ជើញទៅទទួលដោយផ្ទាល់ នៅព្រលានយន្តហោះភ្នំពេញ ។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយបានទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ពីរដ្ឋាភិបាលចិន សម្តេចតេជោ បានថ្លែងថា កូនប្រុសទាំង៣ របស់សម្តេចនឹងត្រូវបានទទួលវ៉ាក់សាំងកូវីដ ព្រមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ដែលមានអាយុចាប់ពី ១៨ទៅ៥៩ឆ្នាំ ខណៈសម្តេចមិនអាចចាក់បានទេ ដោយសារអាយុលើសការកំណត់។
![](https://dap-news.com/wp-content/uploads/2021/02/photo_2021-02-15_09-06-17-1024x768.jpg)
យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានប្រព្រឹត្តចាប់ផ្តើមឡើងនៅព្រឹកថ្ងៃ១០ កុម្ភៈ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ៥ទីតាំង ។ ក្នុងនោះក្រុមអ្នកសារព័ត៌មាន ចាក់នៅមន្ទីរពេទ្យកុមារជាតិ៕
![](https://dap-news.com/wp-content/uploads/2021/02/photo_2021-02-15_09-06-15-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2021/02/photo_2021-02-15_09-06-21-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2021/02/photo_2021-02-15_09-06-25-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2021/02/photo_2021-02-15_09-06-23-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)