ព័ត៌មានជាតិ

សម្តេចតេជោ ឧបត្ថម្ភថវិកា ១៥០០លានរៀល ដល់ខេត្ត៤ជាប់ព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ប្រមាណជា១៥០០លានរៀល និងសមនិងសម្ភារៈបន្ថែម ជូនទៅខេត្តចំនួន ៤ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្គត់ផ្គង់ដល់ការធ្វើចត្តាឡីស័ក របស់ពលករខ្មែរមកពីក្រៅប្រទេស ។ នេះបើតាមការផ្សព្វផ្សាយ របស់ទូរទស្សន៍ជាតិ ដែលដកស្រងប្រសាសន៍លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាលនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១។

ខេត្តទាំង៤នោះរួមមាន ៖ បាត់ដំបង ថវិកា ៣០០ លានរៀល ទឹកសុទ្ធ ១០០០ កេស និងមីកញ្ចប់ ១០០០ កេស ។ បន្ទាយមានជ័យ ថវិកា ៣០០ លានរៀល និងឃីត ១០០០ សំរាប់ ។ ឧត្ដរមានជ័យ ថវិកា ៤០០ លានរៀល ឃីត ៥០០ សំរាប់ និងទឹកសុទ្ធ ១០០០ កេស និង ប៉ៃលិន ថវិកា ៥០០ លានរៀល ទឹកសុទ្ធ ១០០០ កេស និងមីកញ្ចប់ ១០០០ កេស៕

To Top