ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ទៀត ហើយ ខណៈគ្មានអ្នកឆ្លងថ្មីនៅថ្ងៃ១៧ កុម្ភៈ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៧ កុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៤៧៩ នាក់ អ្នកជាសះស្បើយចំនួន៤៧០ នាក់ និងអ្នកកំពុងព្យាបាលចំនួន៩នាក់៕