ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមលេងកីឡា១ប្រភទ យ៉ាងតិចប្រចាំជីវិត។
ការស្នើនេះ ក្រោយគណៈកម្មាធិការ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានដាក់ចេញយុទ្ធនាការចលនាជាតិមួយ គឺប្រជាជនម្នាក់លេងកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត។ ក្នុងគោលបំណង ឲ្យប្រជាជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត និងបានស្គាល់ពីប្រភេទកីឡា ដែលមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងបានស្គាល់អំពីគុណតម្លៃ នៃការលេងកីឡា។ នេះបើតាមលិខិត របស់លោករដ្ឋមន្ត្រីនៅថ្ងៃ១២ កុម្ភៈ។

លិខិតបន្តថា តាមរយៈយុទ្ធនាការចលនានេះដែរ មានទិសដៅឲ្យប្រជាជន គ្រប់រូបចូលរួមស្រឡាញ់ ចូលចិត្ត គាំទ្រ និងលេងកីឡា ដើម្បីទទួលបានសុខភាពល្អ ជីវភាពល្អប្រសើរ សាមគ្គី ភាពប្រកបដោយបរិយាបន្ន សុខុដុមនីយកម្មក្នុងសង្គម។

លោករដ្ឋមន្រ្តីក៏បានឲ្យចូលរួមជំរុញ បំផុស និងផ្សព្វផ្សាយគ្រប់សកម្មភាពកីឡា រួមទាំងព្រឹត្តិការណ៍កីឡាដល់ប្រជាជន ដោយរៀបចំដាក់ពាក្យស្លោក អបអរសាទរ យុទ្ធនាការចលនាប្រជាជន ម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ឲ្យបានទូលំទូលាយ និងផុលផុស៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
