ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជាមិនទាន់មានសភាពធ្ងន់ធ្ងរនូវឥទ្ធិពលកាំរស្មីUVនៅឡើយទេ ហើយអាស៊ីតទឹកភ្លៀង Acide Rain ក៏មិនទាន់ធ្ងន់ធ្ងរដែរ។
ការចេញមកប្រកាសរបស់ក្រសួងនេះ បន្ទាប់ពីវៀតណាមនៅភាគខាងត្បូង ជាពិសេសក្រុងហូជីមីញ គឺកាំរស្មីUVស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន។
បើតាមក្រសួង ការកើនឡើងនូវកាំរស្មី UV នេះ កើតឡើងត្រឹមតែរយៈពេល៤ម៉ោងប៉ុណ្ណោះ អំឡុងពេលមួយថ្ងៃគឺពីម៉ោង១១ដល់ម៉ោង២រសៀល។ ឥទ្ធិពល UV មានរយៈពេលមួយសប្តាហ៍គឺចាប់ពីថ្ងៃទី១៨ កុម្ភៈ នេះ ។
ក្រសួងបន្តថា នេះជាការជូនដំណឹងដើម្បីឲ្យសាធារណៈជនបានដឹង និងកំពុងបន្តតាមដានជាបន្តទៀត។ សូមបញ្ជាក់ថា កាំរស្មី UV មាននៅក្នុងពន្លឺព្រះអាទិត្យអាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់ស្បែក៕

