បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមបាតុករបស់មីយ៉ាន់ម៉ា បានឈានទៅដល់ការបិទផ្លូវ សំខាន់ចេញពីរដ្ឋធានី Yangon ហើយដែលវាត្រូវបាន
អ្នកជំនាញមើលឃើញថា ហាក់ដូចជាតាក់ទិកដែល ក្រុមបាតុករបានរៀបចំទុកជាមុន។
ការបិទផ្លូវនេះត្រូវបានធ្វើឡើង នៅក្រោយពេលតែបន្តិចប៉ុណ្ណោះ នៅពេលដែលបាតុកររាប់ពាន់នាក់ទៀត បានចាប់ផ្តើមនាំគ្នាប្រមូលផ្តុំគ្នា នៅពាសពេញរដ្ឋធានីហើយដោយក្រុម
អ្នករៀបចំបាតុកម្មធ្លាប់បានអះអាងថា វានឹងក្លាយទៅជាការតវ៉ាប្រឆាំង ដ៏ធំបំផុតមួយមិនធ្លាប់មាន។
នៅក្នុងស្ថានភាពបែបនេះផងដែរ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ធ្លាប់បានព្រមានថាវានឹងអាចក្លាយ ទៅជាសកម្មភាពប្រើប្រាស់អំពើហិង្សា ជាមិនខានរវាងក្រុមបាតុករ
និងក្រុមប៉ូលីសនិងសន្តិសុខជាតិ។
រំលឹកដែរថា ក្រុមបាតុករនៅតែបន្តធ្វើការតវ៉ា ប្រឆាំងទៅនឹងរដ្ឋប្រហារដោយ របបយោធានៅឡើយដោយអំពាវនាវផងដែរ ឲ្យមានការដោះលែងលោកស្រី Aung San Suu Kyi
ព្រមទាំងមេដឹកនាំរដ្ឋាភិបាល ជាច្រើននាក់ទៀតផងដែរដែលត្រូវបាន ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងមក ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
