ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចតែងតាំងលោកឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរង ជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ខណៈលោកឧត្ដមសេនីយ៍ត្រី លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ ត្រូវបានផ្ទេរភារកិច្ចមកជាអនុប្រធាន នាយកដ្ឋានសរុបផែនការវិញ ។
នេះបើយោងតាមប្រកាសស្ដីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ ។ ដោយឡែកចំពោះមូលហេតុ អ្វីឲ្យពិតប្រាកដ ដែលនាំមានការផ្ទេរភារកិច្ចនេះ នៅពុំទាន់ដឹងនៅឡើយទេ ៕