ព័ត៌មានជាតិ

អូស្ត្រាលី បន្តផ្តល់ថវិកា ២លានដុល្លារ អូស្រ្តាលី ជួយសាលាក្តីខ្មែរក្រហម

ភ្នំពេញ ៖ រាជរដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ថវិការហូតដល់ ២លានដុល្លារអូស្រ្តាលី ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ តាមរយៈអង្គការសហប្រជាជាតិ ដើម្បីជួយបញ្ចប់ដំណើរការ នីតិវិធីច្បាប់ របស់សាលាក្តីខ្មែរក្រហម ។

ជាមួយគ្នានោះដែរ ក៏ដើម្បីគាំទ្រដល់បណ្ណសារ និងយន្តការផ្សព្វផ្សាយរបស់សហគមន៍ ។ ការប្តេជ្ញាចិត្តថ្មីនេះធ្វើឡើង ផ្អែកលើការបរិច្ចាគមុនៗ ចំនួនជាង ៤០ លានដុល្លារអូស្រ្តាលី ដល់សាលាក្តី ចាប់តាំងពីឆ្នាំ ២០០៥ មក ដែលធ្វើឲ្យអូស្ត្រាលី ក្លាយជាម្ចាស់ជំនួយអន្តរជាតិ ធំជាងគេលំដាប់លេខបី។

ផ្ទាំងពាណិជ្ជកម្ម

ការគាំទ្ររបស់អូស្រ្តាលី ចំពោះសាលាក្តីខ្មែរក្រហម ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ លើយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងភាពជឿជាក់ តាមរយៈការយល់ដឹង និងការទទួលខុសត្រូវលើអំពើដ៏អាក្រក់ នៅអតីតកាល ដែលអាចធ្វើការជាមួយកម្ពុជា ដើម្បីធានាថា រឿងទាំងនេះនឹងមិនកើតមានម្តងទៀតឡើយ។ នេះបើយោងតាមការចុះផ្សាយ របស់ទូតអូស្ត្រាលីនៅថ្ងៃ១៩ កុម្ភៈ ៕

To Top