Covid-19

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ១៧នាក់ថែមទៀត ក្នុងនោះឆ្លងក្នុងសហគមន៍ ១៥នាក់ និងនាំចូល២ករណី

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៧នាក់ថែមទៀត ដែលក្នុងនោះ មានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»មានចំនួន១៥នាក់និងករណីនាំចូលពីក្រៅប្រទេស២នាក់ចំណែក អ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ មានចំនួន៣នាក់ផងដែរ។

ដើម្បីទប់ស្កាត់ការចម្លងបន្ត នូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធាន ការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺ ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារនិង៣កុំ, ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ, អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅ

ផ្ទាំងពាណិជ្ជកម្ម

មណ្ឌលសុខភាពចាក់អង្រែ, ត្រូវចូលរួមផ្តល់ព័ត៌មាន បុគ្គល ដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភ, បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើង អ្នកដែលឆ្លងកូវីដ១៩ នោះឡើយ។

គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លង កូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៦០នាក់៕

To Top
×