ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវដល់ពលរដ្ឋ ពេលឃើញ គ្រាប់មីន កុំប៉ះពាល់ ព្រោះវាអាចបង្កឲ្យ មានគ្រោះថ្នាក់

ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋពេលឃើញ គ្រាប់មីន គ្រាប់បែកចង្កោម ឬសំណល់ជាតិ ផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរ។

យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តកា រយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដោ អនុវត្តឲ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ន៍ជាតិ ឆ្នាំ២០១៩-២០២៣ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៨-២០២៣ និងផែនការយុទ្ធសាស្ត្រជា តិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំក៏សូមអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួម អនុវត្តដូចជា ៖ បើបងប្អូនកូនក្មួយឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេ ង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមាន សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករ បោសសម្អាតមីនដែលនៅជិតបំផុត ,ហាមទិញ លក់ រក្សាទុក កែច្នៃមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាអំពើខុសច្បាប់ ,កុំប្រើប្រាស់ ដីនិងកុំចូលក្នុងតំបន់ដែលមិន ស្គាល់ច្បាស់ ឬសង្ស័យថាមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

សម្ដេចតេជោ បន្ដថា អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ មីន ដើម្បីកំណត់ឲ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងសំណ ល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្ត្រ អប់ឲ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទ នៃសហគមន៍ដែលរងផលប៉ះពាល់ និងឥរិយាបថរបស់ជនងាយរងគ្រោះ ។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកឡើងថា ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់ សកម្មភាពបោសសម្អាតមីន គ្រាប់បែក ចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះ ជនពិការដោយសារ គ្រឿងផ្ទុះទាំងនេះ។

សូមរំលឹកថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ រយៈពេល២៨ឆ្នាំកន្លងមកនេះ ផ្ទះដីទំហំ២១៣៨គីឡូម៉ែត្រក្រឡា ត្រូវបានបោសម្ពាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងវិស័យកសិកម្ម ៥៨ភារយ ហេដ្ឋានរចនាសម្ព័ន្ធ១ ២ភាគរយ និងផ្សេងៗ ៣៨ភាគរយ រួមមាន ការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌាលសុខភាព ជាដើម ដោយមានប្រជាពលរដ្ឋទទូលផល ចំនួន៦ ៣៥៧ ៨៥៣នាក់៕

ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×