Covid-19

សម្ដេចតេជោ៖ ល្ងាចថ្ងៃទី២២ ខែកុម្ភៈនេះ មានករណីឆ្លងមេរោគកូវីដ១៩ ចំនួន១៣នាក់ បន្ថែមទៀត ខណៈសំណាករាប់រយកំពុងបន្តយកទៅធ្វើតេស្ត 

ភ្នំពេញ៖តាមរយៈសារសំឡេងបន្ទាន់ នៅយប់ថ្ងៃទី២២កុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា ល្ងាចថ្ងៃទី២២ ខែកុម្ភៈនេះ មានករណីឆ្លងមេរោគកូវីដ១៩ចំនួន១៣នាក់បន្ថែមទៀត ខណៈសំណាក់រាប់រយបានកំពុងបន្តយកទៅធ្វើតេស្តដែលក្នុងរយៈពេលបីថ្ងៃមកនេះ(ចាប់ពីថ្ងៃទី២០)គឺមានករណីឆ្លងនូវមេរោគកូវីដ១៩ជិតមួយរយនាក់ហើយនោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអំពាវនាវដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តចែកម៉ាស់ ដល់បងប្អូនប្រក្រីក្រ និងអ្នកលក់ដូរទៀត ហើយបើបងប្អូនណាមានម៉ាស់ ពេលធ្វើដំណើរតាមផ្លូវត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាសុវត្ថិភាព និងសុខភាពរបស់បងប្អូនទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បន្តប្រគល់នូវអំណាចសម្រាប់អភិបាលរាជធានី និងខេត្តទាំងអស់ ធ្វើការបិទចំពោះភោជនីដ្ឋាន អាហារដ្ឋានឬកន្លែងលក់ដូរណា ដែលមិនធ្វើទៅតាមវិធានសុខាភិបាលទេនោះ ហើយការធ្វើនេះគឺដើម្បីមិនឲ្យប្រជាជន និងប្រទេសកម្ពុជាមានការឆ្លងនូវជំងឺកូវីដ១៩ខ្លាំង។
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងមិនបិទចំពោះសកម្មភាពសេដ្ឋកិច្ច ដូចជារោងចក្រសហគ្រាស ភោជនីដ្ឋាន អាហារដ្ឋាន ប៉ុន្តែត្រូវយកចិត្តទុកដាក់ រក្សាគម្លាត សុវត្ថិភាពឲ្យបានម៉ត់ចត់បំផុត ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បន្តប្រគល់នូវអំណាចសម្រាប់អភិបាលរាជធានី និងខេត្តទាំងអស់ ធ្វើការបិទចំពោះភោជនីដ្ឋាន អាហារដ្ឋានឬកន្លែងលក់ដូរណា ដែលមិនធ្វើទៅតាមវិធានសុខាភិបាលទេនោះ ហើយការធ្វើនេះគឺដើម្បីមិនឲ្យប្រជាជន និងប្រទេសកម្ពុជាមានការឆ្លងនូវជំងឺកូវីដ១៩ខ្លាំង។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕

To Top