Covid-19

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពន្យាពេលរៀបមង្គលការខណៈការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍លើកនេះធ្ងន់ធ្ងរជាងពេលមុនៗ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនដែលគ្រោងរៀបចំពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេសុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបានដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ខណៈនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៣ករណី បន្ថែមទៀត ហើយសម្ដេចចាត់ទុកថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានភាពលំបាកជាងព្រឹត្តិការណ៍មុនៗ។

តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅកម្ពុជាមានការកើនឡើង ហើយនៅកន្លែងមួយចំនួនធ្វើឲ្យពិបាកគ្រប់គ្រង ទើបធ្វើ ឲ្យ មានការបិទសាលារៀន នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ជាបណ្ដោះអាសន្ន។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវ ចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលទាំងឡាយ ប្រសិនបើអាចព ន្យាបាន គឺសូមពន្យា ប្រសិនបើមិនអាចពន្យាបានទេ សូមមេត្តាកាត់បន្ថយចំនួនមនុស្សឲ្យនៅទិតបំផុត តាមអាចធ្វើទៅ បាន នេះជាវិធានការ ដើម្បីឆ្លើយតបជាមួយនឹងការរីករាលដាល ក្នុងទ្រុងទ្រាយដែលមកដល់ពេលនេះ ទំហំប្រតិបត្តិកា ររបស់យើងកាត់តែធំទៅៗ»។

សម្ដេចតេជោ បន្ដថា មុខសញ្ញាដែលត្រូវគ្រប់គ្រងក៏កាន់តែច្រើន ដូច្នេះ អ្នកត្រូវរៀបមង្គលការ បើសិនពន្យាពេលបាន ត្រូវពន្យាពេលសិន ដើម្បីទប់ស្កាតជំងឺកូវីដ-១៩នៅកម្ពុជា។ សម្ដេចថា បើសិនរៀបមង្គលការត្រូវគោរពវិធានការ របស់ ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសពេលការរួចមានឆ្លងជំងឺកូវីដ-១៩។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា «កាលពេល៣ថ្ងៃមុន កាលពីថ្ងៃទី២០ កុម្ភៈ ខ្ញុំ ព្រះករុ ណាខ្ញុំ មិនបានដាក់ចេញវិធានការទាំងនេះទេ ដើម្បីយើងពិនិត្យតើថា កម្រិតនៃការរីករាល ដល់កម្រិតណា ប៉ុន្ដែមកដ ល់ពេលនេះ មិនមានការថុនថយទេ ចំនួនឆ្លងនៅក្នុងសហគមន៍គឺនៅបន្ដ។ យោងទៅតាមស្ថានភាពដែលយើងកំពុង យកសំណាក់ ដែលមានកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងអស់ឃើញថា ចំនួនសំណាក់នៅសល់ច្រើនល្ងាចនេះ (ល្ងាចថ្ងៃ ទី២២ កុម្ភៈ) យើងរកឃើញ ១៣ករណីរួចស្រេចទៅហើយ។ ហើយមិនម៉ាស៊ីនទាំងឡាយក៏មិនទាន់បញ្ចប់នៅឡើយទេ ដូច្នេះ ចំនួនឆ្លងក្នុងរង្វង់រយៈពេល៣ថ្ងៃប៉ុណ្ណោះ ចំនួនឆ្លងឡើងជិត១០០នាក់ ដែលចំនួនឆ្លងដែលមិនធ្លាប់មានពីមុនម ក»។

សម្ដេចតេជោ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមូល ដ្ឋាន ដើម្បីផ្ដល់សំណាក់ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ។ សម្ដេច អង្វរករប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើមិនមានការងារអ្វី ចាំបាច់ទេនោះ ដើម្បីចៀសរវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចតេជោ បន្ថែមថា ព្រឹត្តិការណ៍ ២០ កុម្ភៈ កើតចេញនៅកណ្ដាលរាជធានីភ្នំពេញ ហើយសម្ដេច ក៏មិនបានបិទ សកម្មភាពសេដ្ឋកិច្ចនោះទេ ដូចជា រោងចក្រ សហគ្រាស ភោនីដ្ឋាន អាហារដ្ឋាន ប៉ុន្ដែត្រូវយកចិត្តទុកដាក់រក្សា គម្លាត សុវត្ថិភាព បានឲ្យត្រឹមត្រូវបំផុត។
សម្ដេច នៅតែប្រគល់អំណាចទៅអភិបាលរាជធានី-ខេត្ត ដើម្បីបិទអាហារដ្ឋាន ឬ កន្លែងលក់ដូរណា មិនគោរពតាមក្រសួងសុខាភិបាល។
សម្ដេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍បន្ថែមថា «អាចនិយាយបានថា លំបាក់ជាងព្រឹត្តិការណ៍ ៣វិច្ឆិកា និងលំបាកជាង ព្រឹត្តិការណ៍២៨វិច្ឆិកា ទៅទៀត។ ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្ដែទីងងឹតក៏នៅមានច្រើន ដែលយើងមិនទាន់អាចរកឃើញ»។

សម្ដេចតេជោ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្ត ផ្អាកធ្វើដំណើរមករាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញ រៀបចំការដោះស្រាយបញ្ហា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាមុនសិន។

គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕ ដោយ ៖ អេង ប៊ូឆេង

To Top