ព័ត៌មានជាតិ

មេបក្សយុវជនកម្ពុជា៖ ក្នុងមួយឆាកជីវិតរបស់ខ្ញុំនេះ គឺខ្ញុំសុំតែភាពត្រឹមត្រូវប៉ុណ្ណោះ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារឈឺចាប់ទាំងយប់ ដោយរៀបរាប់ថា ក្នុងមួយឆាកជីវិតរបស់លោកនេះ គឺសុំតែភាពត្រឹមត្រូវប៉ុណ្ណោះ ហើយលោកក៏មិនឲ្យនរណាម្នាក់ មកបង់ខាតដោយសារលោកដែរ។

លោក ពេជ្រ ស្រស់ បានសរសេរសារលើហ្វេសប៊ុក កាលពី ៧ម៉ោងមុនថា «ក្នុងមួយឆាកជីវិតរបស់ខ្ញុំនេះ គឺខ្ញុំសុំតែភាពត្រឹមត្រូវប៉ុណ្ណោះ ហើយខ្ញុំក៏មិនឲ្យនរណាម្នាក់ មកបង់ខាតដោយសារខ្ញុំដែរ» ។

លោកមេបក្សបានបញ្ជាក់ថា បើផឹកទឹកឲ្យស្គាល់ប្រភព ជ្រកម្លប់ឲ្យដឹងគុណអ្នកដាំ ហើយគ្មានអ្វីមានតម្លៃជាងការស្គាល់គុណ ចំពោះអ្នកជួយយើងទេ បើមិនបានសងគុណគេទេ កុំឲ្យទោសគេ ព្រោះបាប បុណ្យមានពិត មិនចាំដល់ជាតិក្រោយបានហុចផលនោះឡើយ ។

ទោះបីជាយ៉ាងណាលោកមិនបានបញ្ជាក់ថា តើមានមូលហេតុអ្វីទេបានជាលោក បញ្ចេញសារបែបឈឺចាប់យ៉ាងនេះ ៕

To Top