Covid-19

លោកទូត បន្ដជំរុញពង្រឹងមិត្តភាពជប៉ុន-កម្ពុជា ទោះបីស្ថិតក្នុងភាពលំបាក ដោយកូវីដ-១៩ក៏ដោយ

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរ ទិវាបុណ្យជាតិជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ទោះបីជាស្ថិតក្នុងភាពលំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏លោកនៅតែបន្ដខិតខំប្រឹងប្រែងជំរុញ និងពង្រឹងមិត្តភាពរវាង ជប៉ុន-កម្ពុជា។

យោងតាមសារលិខិតរបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នាពេលថ្មីៗនេះបានឲ្យដឹងថា «ខ្ញុំមានសេចក្ដីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានប្រារព្ធពិធីបុណ្យជាតិជប៉ុន ជាមួយលោកអ្នកទាំងអស់គ្នា នៅកម្ពុជាសារជាថ្មីម្ដងទៀតនៅឆ្នាំនេះ ទោះបីជាក្នុងស្ថានភាពមិនអំណោយផល ដែលយើងត្រូវចៀសវាងការជួបជុំដោយផ្ទាល់ ឬការប្រមូលផ្ដុំក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ ដោយ។ បើទោះជាស្ថិតក្នុងស្ថានភាពលំបាកទាំងនេះក្ដី ខ្ញុំនឹងនៅតែបន្ដខិតខំប្រឹងប្រែងជំរុញ និងពង្រឹងមិត្តភាពរបស់ ប្រទេសយើងទាំងពីរ»។

លោកបន្ដថា ឆ្នាំ២០២០ គឺជាឆ្នាំដែលលក្ខណៈខុសប្លែកពីសព្វមួយដង ដោយសារតែកូវីដ-១៩ ការប្រាស្រ័យទាក់ទងរវាងប្រជាជន ត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹង ជាពិសេស ការឆ្លងកាត់ព្រំដែន ហើយក៏មិនមានករណី លើកលែងដែរចំពោះលំហូរ ប្រជាជនធ្វើដំណើរវាងជប៉ុន និងកម្ពុជា ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×