ភ្នំពេញ ៖ “ការចេញបទបញ្ជាណាមួយទាក់ទងព្រំដែនសូមមេត្តាឲ្យខ្ញុំបានដឹងផង ព្រោះខ្ញុំទទួលខុសត្រូវទៅលើកិច្ចការនយោបាយ ក្នុងប្រទេសនិងកិច្ចការ នយោបាយក្រៅប្រទេស”។
សម្តេចតេជោបន្តថា កន្លងទៅក៏មានការឆក់ល្វែងដែរដោយមានការចេញបទបញ្ជាទប់ស្កាត់មិនឲ្យនាំចូលត្រីពីខាងក្រៅដែលអាចខុស ទៅនឹងបទដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)និងក្របខណ្ឌអាស្តា “តំបន់ពាណិជ្ជកម្មសេរីអាស៊ាន” ។
សម្តេចថា ដូច្នេះក៏បានកែតម្រូវទៅក្រសួងកសិកម្មជាមួយនឹងការហាមឃាត់ការនាំត្រីចូលពីខាងវៀតណាមដែលអាចធ្វើឲ្យមានបញ្ហា។ សម្តេចក៏បានស្នើសុំយ៉ាងទទូលទៅឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន យកការទទួលខុសត្រូវជាធំ និងរាយការណ៍ដោយត្រង់មកសម្តេចបើសិនមានការអាក់រអួលផ្នែកពាណិជ្ជកម្មជាមួយភាគីថៃ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

