ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃនេះថា ជនបរទេសទាំងអស់ ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំង ប្រឆាំងនឹង ជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូន ដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិត នៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ជូនតាមពេលវេលាកំណត់ ។ យើងនឹងផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀត នៅពេលយើងទទួល បានព័ត៌មានបន្ថែម ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

