Covid-19

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer មានប្រសិទ្ធភាព ៩៥ ភាគរយ សម្រាប់យុវវ័យ

សេអ៊ូល៖ ក្រុមអ្នកជំនាញរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា វ៉ាក់សាំងការពារវីរុសកូវីដ-១៩ទម្រង់ថ្មី ផលិតដោយក្រុមហ៊ុនឱសថអាមេរិក Pfizer Inc បានបង្ហាញពីអត្រាប្រសិទ្ធភាពជាង ៩៥ ភាគរយ ហើយការប្រើប្រាស់វ៉ាក់សាំង មិនមានបញ្ហាចំពោះយុវជននោះទេ។

យោងតាម ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបានឱ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានអ្នកជំនាញខាងក្រៅ បានប្រកាសការពិនិត្យឡើងវិញរបស់ខ្លួន លើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Pfizer ។ ការពិនិត្យរបស់គណៈកម្មការនេះ គឺជាជំហានដំបូង នៃការវាយតម្លៃឯករាជ្យចំនួន៣ ដាច់ដោយឡែកពីគ្នា មុនពេលក្រសួង ផ្តល់ការយល់ព្រមចុងក្រោយ។

គណៈកម្មាធិការ បានណែនាំក្រសួង ឱ្យអនុម័តរបបថ្នាំពេញលេញចំនួនពីរ របស់ Pfizer ដោយថា វាបង្ហាញប្រសិទ្ធភាព ចំពោះមនុស្សពេញវ័យទាំងអស់រួមទាំងមនុស្ស ដែលមានអាយុចន្លោះពី ១៦ ទៅ ១៧ ឆ្នាំ និងមនុស្សចាស់ ដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ។

ក្រុមនេះបានពិនិត្យ លើការសាកល្បងគ្លីនិក លើអ្នកចូលរួមចំនួន ៣,៤៤៨ នាក់ដែលបានធ្វើនៅក្នុងប្រទេសចំនួន ៦ ដោយពាក់កណ្តាលនៃពួកគេ បានទទួលវ៉ាក់សាំង ហើយពាក់កណ្តាលនៃពួកគេ បានទទួលការព្យាបាលដោយថ្នាំ។

ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះ បង្ហាញពីប្រសិទ្ធភាព ៩៥ ភាគរយក្នុងការការពារជំងឺកូវីដ-១៩ ចំពោះអ្នកដែលមិនមានការឆ្លងមុន ៧ ថ្ងៃ ឬលើសពីនេះ បន្ទាប់ពីការចាក់លើកទី២៕ ដោយ៖ ឈូក បូរ៉ា

To Top