Covid-19

អាជ្ញាធរខណ្ឌប្ញស្សីកែវ ពុំបានបិទទាំងស្រុងនូវសង្កាត់ទួលសង្កែទី២ ប្ញស្សីកែវ និងគីឡូម៉ែតលេខ៦ទេ

ភ្នំពេញ ៖ ចៀសវាងការភ័ន្តច្រឡំ ពីប្រជាពលរដ្ឋនៅទូទាំងខណ្ឌ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានប្រកាសថា ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ទេ ប៉ុន្តែផ្ទុយមកវិញ អាជ្ញាធរបាននិងកំពុងតែបិទទីតាំងចំនួន៤ ដែលជាកន្លែងជាប់ពាក់ព័ន្ធ នឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ នេះបើតាមផេកហ្វេសប៊ុករបស់សខណ្ឌ។

អាជ្ញាធរខណ្ឌនេះ ក៏បានបង្កើត QR Code សម្រាប់ទីតាំង ធ្វើចត្តាឡីស័ក ចំនួន៤ទីតាំងខាងលើដែលអាជ្ញាធរ កំពុងធ្វើការបិទជាបណ្ដោះអាសន្ន ។

ទីតាំងទាំងនោះរួមមាន ៖
១-សង្កាត់ទួលសង្កែ២ មាន ២ គឺ -ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២
-Ho Ming Jie #103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២។
២-សង្កាត់ឫស្សីកែ មាន ១ គឺ -ផ្ទះ គិន កូលាប #១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ
៣-សង្កាត់គីឡូម៉ែត្រលេខ៦ មាន ១ គឺ :-ផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦។

ការលើកឡើងរបស់រដ្ឋបាលខណ្ឌនេះ បន្ទាប់ពីបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ទៅលើបុរសម្នាក់ទៀត នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១១៣២ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

To Top