ហាណូយ៖ បក្សកុម្មុយនិស្ត មានគោលបំណង ឲ្យវៀតណាមឈានដល់ GDP សម្រាប់មនុស្សម្នាក់ ៥ ០០០ ដុល្លារ នៅឆ្នាំ ២០២៥ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា គោលដៅទាំងនេះគឺជាផ្នែកមួយនៃសេចក្តីសម្រេចចិត្តនៃសមាជបក្សទូទាំងប្រទេសលើកទី ១៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ១ ខែកុម្ភៈ។
សេចក្តីសំរេចចិត្តនេះបានកត់សម្គាល់ពីចំណុចសំខាន់នៃអាណត្តិទី ១២ គឺការគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ ១៩ ដែលជាលទ្ធផលនៃសមិទ្ធិផលសេដ្ឋកិច្ចសំខាន់ៗរួមទាំងម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាព អតិផរណាគ្រប់គ្រង និងកំណើនផលិតផលក្នុងស្រុកសរុប ឬ GDPខ្ពស់ ស្របពេលដែលជីវភាពប្រជាជនត្រូវបានធ្វើឱ្យប្រសើរឡើង។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខាតបង់ និងការខ្ជះខ្ជាយកាន់តែខ្លាំងឡើងស្របពេលដែលស្ថានភាពនយោបាយសង្គមនៅតែមានស្ថេរភាព ទំនាក់ទំនងបរទេសកាន់តែស៊ីជម្រៅ ហើយទម្រង់របស់វៀតណាមនៅលើឆាកអន្តរជាតិបានរីកចម្រើន៕
ប្រែសម្រួលៈ ណៃ តុលា